ប្រាក់ដុល្លារធ្លាក់ទាបរយៈពេលមួយសប្តាហ៍ខណៈអាមេរិកយល់ព្រមដល់ការចាក់វ៉ាក់សាំង

ប្រាក់ដុល្លារត្រូវបានជួញដូរនៅជិតកម្រិតទាបរយៈពេលមួយសប្តាហ៍ធៀបនឹងរូបិយប័ណ្ណធំៗ កាលពីថ្ងៃពុធខណៈការព្រួយបារម្ភលើបញ្ហាកូវីដ-19 deltaបានធូរស្រាលដែលអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកងើបឡើងវិញហើយវាជាផ្តល់ផលល្អដល់រូបិយប័ណ្ណ។

ហានិភ័យនៅលើទីផ្សារពិភពលោកបានត្រឡប់មករកសភាពធូរស្រាលដោយមានជំហររឹងមាំចាប់តាំងពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានផ្តល់ការយល់ព្រមពេញលេញចំពោះវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលបង្កើតឡើងដោយ Pfize (NYSE: PFE) និង BioNTech ក្នុងចលនាមួយដែលអាចពន្លឿនការចាក់ថ្នាំបង្ការនៅអាមេរិក។

លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់ប្រទេសបាននិយាយនៅថ្ងៃអង្គារនេះថាសហរដ្ឋអាមេរិកអាចទទួលបានការការពារពីជំងឺ COVID-19 នៅដើមឆ្នាំក្រោយនេះ។

ប្រាក់ដុល្លារបានឡើងថ្លៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសន្ទស្សន៍ប្រាក់ដុល្លារបានឡើងខ្ពស់រយៈពេល៩ខែកន្លះហើយឡើងដល់កំរិតខ្ពស់ត្រឹម ៩៣.៧៣៤ កាលពីថ្ងៃសុក្រ។

វិនិយោគនមិនត្រឹមតែភ័យខ្លាចផលប៉ះពាល់សេដ្ឋកិច្ចដោយសារកូវីដ-19 deltaទេបូករួមទាំងធនាគារកណ្តាលអាមេរិកបានបង្ហាញពីការធ្លាក់ចុះនៃការជម្រុញសេដ្ឋកិច្ច។

ព័ត៌មានអំពីការវិនិយោគសូមទំនាក់ទំនងមកកាន់៖
Tel: 023 888 998/ 023 888 188
Address: #B43-#B46, Street La Seine, Koh Pich, Phnom Penh, Cambodia



Leave a Reply