ប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីធ្លាក់ចុះ3ខែពេញ
- August 20, 2021
- Posted by: Seang Chansey
- Category: ព័ត៌មានទូទៅ

តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃសុក្របន្ទាប់ពីស្ថិតក្នុងតម្លៃទាបរយៈពេល៣ខែ។ត្បិតតែកើនឡើងក៏ពិតមែនប៉ុន្តែវានៅតែបន្តខាត៥% ដោយសារការបិទខ្ទប់នៅក្នុងប្រទេសដែលបណ្ដាលមកពីការរីករាលដាលនៃកូវីដ-19 delta។
អ្នកវិនិយោគិនបានថ្លឹងថ្លែងអំពីការឡើងដល់កំរិតខ្ពស់រយៈពេល៩ខែរបស់ប្រេងជាមួយលុយដុល្លារដោយធនាគារកណ្ដាល(Fed)កំពុងពិចារណាលើការកាត់បន្ងយទ្រព្យសកម្ម។
ប្រេងឆៅនាពេលអនាគតរបស់រដ្ឋ West Texas Intermediate (WTI) សម្រាប់ខែកញ្ញាដែលនឹងបិទផ្សារនៅថ្ងៃសុក្រនេះបានកើនឡើង ៤០ សេនឬ ០.៦% ស្មើនឹង ៦៤.០៩ ដុល្លារក្នុងមួយធុងនៅម៉ោង ០៤៥៨ GMT បន្ទាប់ពីធ្លាក់ចុះ ២,៧% កាលពីថ្ងៃព្រហស្បតិ៍។ កិច្ចសន្យាខែតុលាដែលសកម្មជាងនេះបានកើនឡើង ៣៩ សេនឬ ០.៦% ស្មើនឹង ៦៣.៨៩ ដុល្លារក្នុងមួយធុង។
លោកស្រី Margaret Yang អ្នកយុទ្ធសាស្ត្រប្រចាំក្រុមហ៊ុន DailyFX បាននិយាយថា“ ការរីករាលដាលនៃកូវីដ-19 delta នៅអាស៊ីទំនងជាកាត់បន្ថយតម្រូវការប្រេងឆៅហើយអាចធ្វើឱ្យទស្សនវិស័យតម្លៃប្រេងធ្លាក់ចុះ” ។
ប្រទេសចិនបានដាក់កំហិតថ្មីជាមួយគោលនយោបាយ“zero tolerance”ចំពោះមេរោគឆ្លងដែលប៉ះពាល់ដល់ការដឹកជញ្ជូននិងសង្វាក់ផ្គត់ផ្គង់ពិភពលោកហើយសហរដ្ឋអាមេរិកនិងចិនបានដាក់កំហិតលើសមត្ថភាពហោះហើរដើម្បីសម្របតាមតំរូវការ។
គួសបញ្ជាក់ផងដែលថាចំពោះការរីករាលដាលនៃកូវីដ-19 deltaបានធ្វើឲមានការបិទខ្ទប់យ់ាងតឹងរឹងនៅប្រទេស Australia និង New Zealand ។
ព័ត៌មានអំពីការវិនិយោគសូមទំនាក់ទំនងមកកាន់៖
Tel: 023 888 998/ 023 888 188
Address: #B43-#B46, Street La Seine, Koh Pich, Phnom Penh, Cambodia