សកម្មភាពវគ្គបណ្តុះបណ្តាលជំនាញបុគ្គលិក GFGI
- July 25, 2022
- Posted by: Admin
- Category: សកម្មភាព

ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២
ក្រុមហ៊ុនហ្គោលហ្វាយនេនសលគ្លូប៊លអ៊ិនវេសម៉ិន បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសមួយជូនបុគ្គលិកថ្មី
ក្រោមប្រធានបទ “ក្រមសីលធម៌របស់បុគ្គលិកក្នុងយុគសម័យបច្ចេកវិទ្យាទំនើប /
The Employee’s Ethic in the Modern Technology” ដែលធ្វើបទបង្ហាញដោយ លោក សាឡេះ សុវណ្ណារ៉ា នាយករដ្ឋបាល។
……………………………………………………………………………………………………………………
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងដូចខាងក្រោម៖
១. បណ្តុះគំនិតបុគ្គលិកទាំងអស់ឲ្យមានក្រមសីលធម៌ល្អក្នុងវិជ្ជាជីវៈ
២. ត្រួសត្រាយផ្លូវបុគ្គលិកទំាងអស់ឲ្យស្គាល់ពីគុណធម៌
៣. ឲ្យបុគ្គលិកស្គាល់ពីខ្លួនឯង ផលិតផល សេវាកម្ម និងសាវតារបស់ក្រុមហ៊ុន
៤. ឲ្យបុគ្គលិកទាំងអស់ ហ្វឹកហាត់ លុតដុំខ្លួនឲ្យក្លាយជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត
៥. ឲ្យបុគ្គលិកទាំងអស់ រៀនឲ្យតម្លៃខ្លួនឯង និងគោរពឲ្យតម្លៃអ្នកដទៃ
វគ្គបណ្តាលពិសេសនេះ មានការចូលរួមពីបុគ្គលិកផ្នែកទីផ្សារ ចំនួន ៣០ នាក់ ដែលមកពីក្រុមផ្សេងៗគ្នា នៃក្រុមហ៊ុនហ្គោលហ្វាយនេនសលគ្លូប៊លអ៊ិនវេសម៉ិន។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុនហ្គោលហ្វាយនេនសលគ្លូប៊លអ៊ិនវេសម៉ិន បានទទួលអាជ្ញាបណ្ណជាក្រុមហ៊ុនសមភាគីកណ្តាល / Central Counterparty – CCP និងការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ទ / Derivative Broker – DB ពីនិយ័តករមូលបត្រកម្ពុជា តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ បច្ចុប្បន្នក្រុមហ៊ុនហ្គោលហ្វាយនេនសលគ្លូប៊លអ៊ិនវេសម៉ិន ត្រូវបានហៅកាត់ថា ជីអេហ្វជីអាយ (GFGI) កំពុងធ្វើប្រតិបត្តិការ តាមរយៈការផ្តល់ប្រឹក្សាដល់អតិថិជនជាតិ និងអន្តរជាតិ អំពីរបៀបក្នុងការជួញដូរឧបករណ៍និស្សន្ទ ដែលហៅថា Derivative Trading។







